ដើម្បីជាជំនួយដល់ សិស្សានុសិស្សកម្រិត Level 4 ក្នុងការអភិវឌ្ឍទម្លាប់សិក្សាល្អ និងលើកកម្ពស់លទ្ធផលសិក្សា មជ្ឍមណ្ឌលភាសា អេ អាយ អាយ បានរៀបចំសិក្ខាសាលាមួយក្រោមប្រធានបទ “វិធីសាស្រ្តយកឈ្នះលើការពន្យារពេលការងារ”។ សិក្ខាសាលាមួយនេះបានជួយសិស្សឱ្យយល់ដឹងអំពីមូលហេតុ និងផលប៉ះពាល់នៃការពន្យារពេលការងារ ព្រមទាំងផ្តល់នូវយុទ្ធសាស្រ្តជាក់ស្តែងយកទៅអនុវត្ត ដូចជា ការកំណត់គោលដៅ ការបែងចែកការងារជាជំហានតូចៗ ការជៀសវាងអ្វីដែលរំខានដល់ការសិក្សា និងការបង្កើនវិន័យខ្លួនឯង។ សិក្ខាសាលានេះក៏មានការចូលរួមយ៉ាងសកម្មពីសិស្សានុសិស្សក្នុងការពិភាក្សាជាក្រុម ទស្សនាវីដេអូអប់រំ និងវគ្គសំណួរ-ចម្លើយ ដើម្បីជំរុញការចូលរួមយ៉ាងសកម្ម និងការសិក្សាប្រកបដោយអត្ថន័យ។ សិក្ខាសាលាមួយនេះមានគោលបំណងជួយសិស្សានុសិស្សឱ្យក្លាយជាអ្នកសិក្សាដែលមានទំនួលខុសត្រូវ មានទំនុកចិត្ត និងទទួលបានភាពជោគជ័យកាន់តែប្រសើរ។





ភាសាខ្មែរ