មជ្ឈមណ្ឌលភាសា អេ អាយ អាយ ប្រារព្ធព្រឹត្តិការណ៍នានាជារៀងរាល់ឆ្នាំ ដោយមានការចូលរួមយ៉ាងសស្រាក់សស្រាំពីសិស្សានុសិស្ស បុគ្គលិក និងសហគមន៍។សិស្សានុសិស្ស និងបុគ្គលិកចូលរួមរៀបគ្រប់កម្មវិធីរបស់សាលា។ គ្រប់កម្មវិធីសុទ្ធតែផ្តល់ឱកាសដ៏ល្អសម្រាប់ពួកគេក្នុងការរៀនសូត្រពីការសហការ ការងារក្រុម និងភាពជាអ្នកដឹកនាំ ស្របពេលដែលពួកគេបានបង្កើតការចងចាំល្អៗជាច្រើន។ ពីកម្មវិធី Halloween Celebration គឺជាកម្មវិធីមួយដែលពួកយើងពេញចិត្ត រាប់បញ្ចូលដូចជា ផ្ទះខ្មោច (Haunted House)
ដែលចូលរួមដោយ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សរបស់យើង។ កម្មវិធីនេះសម្រាប់គ្រប់គ្នា ដោយមានការជួយជ្រុមជ្រែងពីបុគ្គលិក និងក្រុមការងារកិច្ចការសិក្សាធិការ។កម្មវិធី និងការប្រកួតប្រជែងសប្បាយៗមានដូចជា៖
- ការធ្វើទស្សនកិច្ចសិក្សា
- ដំណើរទស្សនកិច្ចសិក្សា
- Immersion and Outreach Activity
- ដំណើរកម្សាន្តទៅប្រទេស
- កម្មវិធីបោះជំរំ
- ទេពកោសល្យសម្រាប់បុព្វហេតុមួយ
- កម្មវិធីសប្បុរសធម៌ បង្អួចទៅកាន់ពិភពលោក
- ការធ្វើបទបង្ហាញ និងសិក្ខារសាលារបស់សិស្ស
- កម្មវិធីប្រកួតប្រជែង ជើងឯកតស៊ូមតិ និងវោហាសព្ទជាសាធារណ ម៉េងលី ជេ. គួច
- ការប្រកួតសរសេរអត្ថបទជាភាសាអង់គ្លេស ម៉េងលី ជេ. គួច
- ការប្រកួតប្រកបពាក្យភាសាអង់គ្លេស ម៉េងលី ជេ. គួច
- ការប្រកួតបញ្ចេញសំឡេងភាសាអង់គ្លេស ម៉េងលី ជេ. គួច
- ការប្រកួតប្រជែងល្បឿនសរសេរពាក្យ ម៉េងលី ជេ. គួច
- ការប្រកួតសរសេរគំនូសភាសាចិន ម៉េងលី ជេ. គួច
ជាមួយនឹងកម្មវិធី និងការប្រកួតប្រជែងជាច្រើនទៀតដែលសាលាបានរៀបចំជូនសិស្សានុសិស្សទាំងអស់ដើម្បីបង្កើតសា្មរតី និងសាមគ្គីភាព។
ភាសាខ្មែរ