ឈរជាមួយប្រជាជនកម្ពុជា — ដើម្បីអនាគតពួកយើងទាំងអស់គ្នា
Logo Aii Language Center
Aii Language Center, Chroy Chong Va

ការប្រកួតសរសេរគំនូសភាសាចិន ម៉េងលី ជេ. គួច លើកទី៥

ការប្រកួតសរសេរគំនូសភាសាចិន ម៉េងលី ជេ. គួច លើកទី៥

ព័ត៌មាន ថ្ងៃសៅរ៍ ទី២២ ខែមិថុនា ឆ្នាំ២០២៤

កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ មជ្ឈមណ្ឌលភាសា អេ អាយ អាយ បានរៀបចំកម្មវិធីប្រកួតសរសេរគំនូសភាសាចិន ម៉េងលី ជេ.គួច លើកទី៥ នៅសាលប្រជុំ សូវ ហុងគុយ សាខាម៉ៅសេងទុង (ការិយាល័យកណ្តាល)។

ក្នុងការប្រកួតប្រជែងនេះ មានបេក្ខជនចូលរួមមានប្រមាណជា ២៦៣ នាក់ ។ ឆ្លងកាត់ការប្រកួតអស់រយះពេលជាយូរយើងក៏បានរកឃើញបានរកឃើញកូនសិស្សដែលមានសមត្ថភាពខ្ពស់ក្នុងការសេសេរគំនូសភាសាចិន ដែលក្នុងនោះ យើងបានរកឃើញ ម្ចាស់ជ័យលាភីលេខ១គឺ ហួន ជាលី ម្ចាស់ជ័យលាភីលេខ២គឺ ស៊ូ ជីងឈីង និង ម្ចាស់ជ័យលាភីលេខ៣គឺ យី គីមហ័ន។

កម្មវិធីប្រកួតសរសេរគំនួសភាសាចិននេះ ជាកម្មវិធីដែលអាចជួយឱ្យសិស្សានុសិស្សអាចសរសេរអក្សរចិនតាមគំនូសឱ្យបានត្រឺមត្រូវ បង្កើនទំនុកចិត្តលើខ្លួនឯង បង្កើនចំណេះដឹងលើវាក្យស័ព្ទ បង្កើនភាពច្នៃប្រឌិត និងបណ្តុះទឹកចិត្តកូនសិស្សឱ្យមានភាពក្លាហានក្នុងការចូលរួម ដើម្បីទទួលបានបទពិសោធន៍ថ្មីផងដែរ។

ព័ត៌មាន